[ទីផ្សារបរទេស] កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការបំពេញនូវឯកសារប៉ាតង់ថ្មីមួយ ជាមួយការិយាល័យ USPTO នៅសហរដ្ឋអាមរិច សម្រាប់ការឌីស្សាញនូវទ្វាឃ្លុបក្រោយ ដែលអាចបើកឡើងទៅខាងដំបូលនៃរថយន្ត(Sliding Tailgate) សម្រាប់រថយន្ត Crossover និង SUV របស់ខ្លួន។
តាមរយៈប៉ាតង់ដែលបានរកឃើញដោយគេហទំព័រ CarBuzz បានបង្ហាញថា៖ ឯកសារប៉ាតង់នោះត្រូវបានអនុញ្ញាតដោយ USPTO រួចរាល់ហើយកាលពីសប្តាហ៍មុន ហើយបច្ចេកវិទ្យាថ្មីនេះនឹងត្រូវបានបង្ហាញខ្លួននាពេលខាងមុខនៅលើរថយន្ត Hyundai Ioniq 5, Tucson, Santa Fe និង Palisade។
គួររំលឹកថា អត្ថប្រយោជន៍នៃការរចនានេះគឺដើម្បីផ្តល់អោយអ្នកបើកបររថយន្តងាយស្រួលក្នុងការចតរថយន្តដោយពុំចាំខ្វល់ថានឹងពិបាកបើកទ្វាឃ្លុបក្រោយនៅពេលកន្លែងចង្អៀត ដោយបច្ចេកវិទ្យានេះនឹងធ្វើការផ្តល់អោយទ្វាឃ្លុបក្រោយនៃរថយន្តបើករំកិលទៅខាងលើដំបូល ដែលវាជាបច្ចេកវិទ្យាមួយមានភាពស្រដៀងគ្នាទៅនឹងទ្វារ៉ូតជំហៀងនៅលើរថយន្តដឹកអ្នកដំណើរផងដែរ៕