Hyundai ចុះប៉ាតង់ថ្មី ច្នៃទ្វាក្រោយបើកជា ២ផ្នែក ដោយអាចដាក់ភេសជ្ជៈ និងកូនតុ

[ទីផ្សារបរទេស] កាលពីសប្តាហ៍មុនកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់ពាក្យស្នើសុំប៉ាតង់ថ្មីមួយ សម្រាប់ការរចនាទ្វារក្រោយថ្មីដែលរូតលើដំបូល (slides onto the roof) សម្រាប់រថយន្ត SUV របស់ខ្លួន។ ខណៈពេលនេះ Hyundai ក៏ធ្វើអោយមានការចាប់អារម្មណ៍ជាថ្មី ជាមួយនឹងការកែច្នៃបទពិសោធន៍របស់អតិថិជនជាមួយនឹងការចុះឯកសារប៉ាតង់ថ្មីមួយផ្សេងទៀត។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈប៉ាតង់ដែលបានរកឃើញដោយគេហទំព័រ CarBuzz ជាមួយ German Patent and Trade Mark Office បានបង្ហាញនៅលើម៉ូដែល SUV នាពេលអនាគតដូចជា Hyundai Ioniq 7 ជំនួសឲ្យទ្វារបើកធំមួយ បច្ចេកវិទ្យាថ្មីនេះឌីស្សាញមានទ្វារក្រោយ ២បើកចេញចូល ដូចទៅនឹង Mini Clubman ដែរ។

ការរចនាទ្វា multi-functionនេះ រួមមានតួទ្វារដែលបើកនៅផ្នែកចំហៀងនៃរថយន្ត ហើយត្រូវបានកំណត់រចនាសម្ព័ន្ធឱ្យបើក ឬបិទបាន។ បន្ថែមពីលើនេះ រួមមានកូនតុភ្ជាប់ទៅផ្ទៃចំហៀងខាងក្នុងនៃតួទ្វារ ហើយកំណត់រចនាសម្ព័ន្ធឱ្យអាចបត់ចូល ឬបត់លាតចេញពីតួទ្វារបាន។

ដូចដែលបានបង្ហាញនៅក្នុងរូបភាព រថយន្តនេះនឹងមានកៅអីបែរមុខទៅក្រោយ (ដូចជារថយន្ត Mercedes E-Class All-Terrain) ជាមួយនឹងតុដែលអាចបត់ចូលខាងក្នុងបានដែលនៅលើទ្វារ។ ដោយក្រុមហ៊ុន Hyundai ស្រមៃថា ម្ចាស់រថយន្តនឹងបើកទ្វារ ជាក់ស្តែងដូចជានៅឆ្នេរសមុទ្រ ឬកន្លែងបោះជំរុំ ជាមួយការប្រមូលផ្តុំកៅអីខាងក្រោយ។ “Partygate” នឹងក្លាយជាឈ្មោះដ៏ល្អសម្រាប់បច្ចេកវិទ្យានេះ។

ក្រុមហ៊ុន Hyundai និយាយថា យើងអាចមើលឃើញថាការរៀបចំនេះមានប្រយោជន៍សម្រាប់រថយន្ត SUV គ្រួសារធំ ឬម៉ូដែលដែលផ្តោតលើផ្លូវលំបាកបង្កើតឡើងសម្រាប់សកម្មភាពរបៀបរស់នៅ។ វាមិនច្បាស់ទេថាតើក្រុមហ៊ុន Hyundai គ្រោងនឹងអនុវត្តវាទៅលើរថយន្តនាពេលអនាគត ឬគ្រាន់តែជាគំនិតមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម