ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Hyundai ចេញរថយន្តប្រភេទ SUV ៧កៅអីថ្មី សម្រាប់ប្រទេសមួយនេះ

Hyundai ចេញរថយន្តប្រភេទ SUV ៧កៅអីថ្មី សម្រាប់ប្រទេសមួយនេះ

ក្រុមហ៊ុន Hyundai បានបង្ហាញចេញរថយន្តម៉ាក Alcazar ស៊េរីថ្មីសម្រាប់ទីផ្សារប្រទេសឥណ្ឌា។ រថយន្ត Alcazar ផលិតឡើងផ្អែកលើគ្រោង K2 ដែលស្រដៀងគ្នានឹងរថយន្ត Creta និង Kia Seltos។

បើទោះបីវា ផលិតឡើងផ្អែកលើគ្រោង K2 ដែលស្រដៀងគ្នានឹងរថយន្ត Creta ប៉ុន្តែរថយន្តនេះមានប្រវែងពីកង់មុខ ទៅកង់ក្រោយវែងជាង Creta ចំនួន ១៥០mm ដែលវាមានប្រវែងសរុប ២ ៧៦០mm ព្រមទាំងបានអភិវឌ្ឍថ្មីទៅលើ ប៉ាណាខាងមុខ និងចង្កៀងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយសារវាជា Premium SUV រថយន្តនេះមានកៅអី ចំនួន៧ ហើយនៅកៅអីជួរទី២ មានបំពាក់ជាមួយតាប្លូកណ្តាលផងដែរ។ Hyundai មិនបានបញ្ហាញអំពីផ្នែកខាងក្នុងនៃរថយន្តនេះឡើយ ប៉ុន្តែ តាមរយ: រថយន្ត Creta គេរំពឹងថាវានិងបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ និងមានរន្ធសាកថ្មឥតខ្សែមកជាមួយ។

រថយន្ត Alcazar ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ មានកម្លាំង ១៥៧សេះ កម្លាំងរមួល ១៩១Nm និងដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងអូតូ ៦វគ្គ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេលតិចជាង ១០វិនាទី។ បន្ថែមពីនេះ វាក៏មានជម្រើស ម៉ាស៊ីនម៉ាស៊ូត ១,៥លីត្រ ដែលមានកម្លាំង ១១៣សេះ និងកម្លាំងរមួល ២៥០Nm ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម