[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Hyundai Exter Knight Edition ប្រភេទ SUV ក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចាប់ពី ១០ ០០០ ដុល្លារ ដល់ ១២ ៥០០ ដុល្លារ។
រថយន្តនេះដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,២ លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ៨២ សេះ និងកម្លាំងរមួល ១១៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃនិងលេខអូតូ ៥ វគ្គ និិងប្រភេទបើកបរប៉ុង ១ FWD ជាស្តង់ដារ។
សម្រាប់ការរចនាផ្នែកខាងក្រៅវិញទទួលបាន ៥ ពណ៌ ដោយមានបំពាក់ប៉ាណាមុខមួយផ្ទាំងធំនិងមានឡូហ្គូល Hyundai នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ alloy ពណ៌ខ្មៅជាដើម៕
ខណៈផ្នែកខាងក្នុងមានបំពាក់ កន្លែងសាកថ្មឥតខ្សែ, អេក្រង់កម្សាន្តទំហំ ៨ អ៊ីញ, អំពូល ambient lighting ប្រភេទ LED, ដំបូល Sunroof និងប្រព័ន្ធ ADAS ជាច្រើនទៀតដូចជា ពោងសុវត្ថិភាព ៨ ចំនុន និងកាម៉េរ៉ាខាងក្រោយ ៕