ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្តដឹកទំនិញខ្នាតធំ ដំណើរការដោយប្រើអ៊ីដ្រូហ្សែន នៅលើទីផ្សារអឺរ៉ុបជាផ្លូវការ ដោយហៅឈ្មោះថា Xcient។
Hyundai Xcient ត្រូវបានគេចាត់ទុកថាជារថយន្តដឹកទំនិញខ្នាតធំប្រើអ៊ីដ្រូហ្សែន ដែលផលិតច្រើនគ្រឿងដំបូងគេបង្អស់លើលោក។ ក្រៅពីទីផ្សារអឺរ៉ុប វានឹងចេញលក់លើទីផ្សារអាមេរិក និងចិនបន្តបន្ទាប់ទៀត។
Hyundai បានរំពឹងថានឹងអាចផ្គត់ផ្គង់រថយន្តដឹកទំនិញនេះរហូតដល់ទៅ ១ ៦០០គ្រឿងនៅអឺរ៉ុប ត្រឹមឆ្នាំ២០២៥។
ជាមួយនឹងប្រវែង ៩ ៤៧៥មីល្លីម៉ែត្រ រថយន្ត Hyundai Xcient ដំណើរការដោយ hydrogen fuel cell system កម្លាំង ១៩០គីឡូវ៉ាត់ (២៥៥សេះ) ជាមួយ dual fuel cell stacks កម្លាំង ៩៥គីឡូវ៉ាត់ (១២៧សេះ)។ វាអាចបើកបរបានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ ហើយការចាក់បំពេញអ៊ីដ្រូហ្សែនមួយពេញត្រូវចំណាយពេលប្រហែល ៨ ទៅ ២០នាទី៕