Hyundai ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Hyundai Alcazar ប្រភេទ SUV កៅអី ៣ជួរ អាប់ឌែតថ្មី ជាមួយតម្លៃលក់ចាប់ពី ១៩ ០០០ ដុល្លារ ដល់ ២៦ ៥០០ ដុល្លារ នៅទីផ្សារប្រទេសឥណ្ឌា។

Hyundai Alcazar ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល 250 ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខលេខដៃ ៦វគ្គ ប្រភេទបើកបរប៉ុង ១ FWD។
  • ម៉ាស៊ីនសុាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ ៧វគ្គ និងលេខដៃ ៦វគ្គ ប្រភេទបើកបរប៉ុង ១ FWD។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ទទួលបានប៉ាណាមុខ និងកាងមុខ-ក្រោយថ្មីទំហំធំអបជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED រាងជាអក្សរ H ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រ និងដៃទ្វាប្រភេទ Flush-door ជាដើម។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងាេ Apple CarPlay និង Android Auto និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម