Hyundai ចេញឡានថ្មី តម្លៃ ៩ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Hyundai Grand i10 Nios ប្រភេទ hatchback ៥កៅអី ក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចាប់ពី ៩ ២៣០ ដុល្លារ ដល់ ១០ ០០០ ដុល្លារ។

សម្រាប់រថយន្តសេរ៊ីថ្មីនេះ ដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,២ លីត្រ ទំហំ ២ សុីឡាំង ផលិតកម្លាំងបាន ៦៨ សេះ និងកម្លាំងរមួល ៩៥ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ ៥ វគ្គ និងប្រភេទបើកបរប៉ុង​ ១ វិលកង់មុខ​ ជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Grand i10 Nios មានមានប្រវែងតួខ្លួនសរុប ៣ ៨០៥ ម.ម ទទឹង ១ ៦៨០ ម.ម កម្ពស់ ១ ៥២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៤៥០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ មានភាពទាន់សម័យមានបំពាក់ជាមួយប៉ាណា និងការរន្ធខ្យល់ទំហំធំមានឡូហ្គូល Hyundai នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ LED និងចង្កៀងក្រោយ ប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៤ អ៊ីញ ជាដើម។

ខណៈផ្នែកខាងក្នុងមានបំពាក់វិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំតូច និងអេក្រង់កម្សាន្តទំហំ​ ៨ អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតរួមមាន ពោងសុវត្ថិភាពចំនួន ៦ ចំនុច ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ និងរ៉ាដាចាប់សញ្ញានៅផ្នែកខាងក្រោយរថយន្តផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម