Hyundai ចេញឡាន SUV កៅអី ៣ជួរថ្មី តម្លៃតែ ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai បានបន្តពង្រីកត្រកូលរថយន្តរបស់ខ្លួន នៅលើទីផ្សារអាហ្វ្រិកខាងត្បូង ដោយការបញ្ចេញនូវ SUV កៅអី ៣ជួរថ្មី ម៉ូដែល Hyundai Grand Creta ស៊េរីឆ្នាំ២០២២។

រថយន្ត Hyundai Grand Creta ឆ្នាំ២០២២ នេះ ត្រូវបានផលិតលើគ្រោងឆ្អឹង K2 ដូចទៅនឹងម៉ូដែល Kia Seltos និង Hyundai Venue ដែរ។ វាមានប្រវែង ២ម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ១,៥ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះទីផ្សារអាហ្វ្រិកខាងត្បូង រថយន្ត Grand Creta នឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៦សេះ និងកម្លាំងរមួល ១៩១ញ៉ូតុនម៉ែត្រ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥លីត្រ turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១១៣សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ។

ក្នុងនោះ ប្រអប់លេខដៃ ៦វគ្គ ត្រូវបានបំពាក់មកស្តង់ដារ ប៉ុន្តែអតិថិជនក៏អាចបន្ថែមលុយយក Option ប្រអប់លេខអូតូ ៦វគ្គបានដែរ។ ទោះជាយ៉ាងណាក៏ដោយ SUV កៅអី ៣ជួរខាងលើ គឺជារថយន្តប្រើប៉ុងមួយវិលកង់មុខប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត Hyundai Grand Creta ឆ្នាំ២០២២ នឹងផ្តល់ជម្រើស ២ ម៉ូដែល គឺ Executive និង Elite ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៣០ ៨០០ដុល្លារ សម្រាប់ទីផ្សារអាហ្វ្រិកខាងត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម