Hyundai ថា ពួកគេនឹងប្រកាសចេញ Staria Electric នៅឆ្នាំក្នុង២០២៥!

ក្រុមហ៊ុនផលិតរថយន្ត Hyundai បានប្រកាសជាផ្លូវការថា ពួកគេនឹងដាក់បង្ហាញចេញនូវរថយន្ត Staria Electric ដែលជារថយន្ត Minivan EV ដំបូងបំផុតរបស់ក្រុមហ៊ុននៅឆ្នាំក្នុង២០២៥។

ចំពោះការផលិតរថយន្តនេះ នឹងចាប់ផ្តើមផលិតកម្មនៅក្នុងរោងចក្រ Ulsan Plant 4 នៅប្រទេសកូរ៉េ ក្នុងខែមករា ឆ្នាំ២០២៥ ខាងមុនេះ។ ក្នុងនោះ Staria Electric ត្រូវបានរំពឹងថានឹងប្រើអាគុយទំហំ ៨៤គីឡូវ៉ាត់ម៉ោង ជំនាន់ទី ៤ ដែលផ្តល់សមត្ថភាពប្រសើរជាងម៉ូដែល ST1 រហូតដល់ ១០ភាគរយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា ក្រុមហ៊ុន Hyundai គ្រោងលក់រថយន្តនេះចាប់ពីចំនួន ១៥  ០០០ ទៅ ២០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ហើយក៏ត្រៀមនឹងដាក់លក់នៅតំបន់អឺរ៉ុបនៅក្នុុងឆ្នាំ ២០២៦ ផងដែរ រួមជាមួយគោលដៅក្នុងទីផ្សារអូស្ត្រាលី និងថៃផងដែរ។

ជាមួយគ្នានេះ Staria Electric គឺជាផ្នែកមួយនៃផែនការដ៏ធំមួយរបស់ Hyundai ដើម្បីណែនាំរថយន្តអគ្គិសនីចំនួន ២១ម៉ូដែល មុនឆ្នាំ ២០៣០ ដោយពួកគេគ្រោងនឹងបង្កើនទីផ្សារលក់ដល់ ២ លានជាងគ្រឿង នៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម