[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Hyundai និង Genesis បានធ្វើការប្រកាសអំពីគម្រោងនៃការបង្ហាញចេញរថយន្តអគ្គិសនីចំនួន ១៧ ម៉ូឌែលនៅត្រឹមឆ្នាំ ២០៣០ បន្ថែមជាមួយការប្រកាសអំពីឈ្មោះតួរគ្រោងរថយន្តថ្មីសម្រាប់រថយន្តអគ្គិសនីថ្មីនេះ ជាមួយការរំពឹងថានឹងលក់បាន ១,៨៧ លានគ្រឿង។
យុទ្ធសាស្រ្តផែនការសំខាន់ៗរបស់ក្រុមហ៊ុនមាន ៣ ដូចជា៖ ការបង្កើនសមត្ថភាព, ប្រកួតប្រជែងផលិតផល និង Software។ បន្ថែមពីនេះក្រុមហ៊ុន Hyundai នឹងក្លាយជាម៉ាកយីហោគ្មានការបំភាពឧស្ម័នកាបូននៅត្រឹមឆ្នាំ ២០៤៥ និងនៅតំបន់អឺរ៉ុប ២០៣៥ និងនៅក្នុងទីផ្សារសំខាន់ៗជុំវិញពិភពលោកនៅឆ្នាំ ២០៤០។
សម្រាប់រថយន្តអគ្គិសនីទាំងនោះនឹងប្រើប្រាស់គ្រោងឆ្អឹង E-GMP ដែលបច្ចុប្បន្នបានប្រើប្រាស់លើរថយន្ត Hyundai loniq 5, Kia EV6 និង Genesis GV60 ដែលឱ្យឈ្មោះថ្មីថា Integrated Modular Architecture (IMA) ។
សូមបញ្ជាក់ថារថយន្តអគ្គិសនីទាំង ១៧ នេះរថយន្ត Hyundai ១១ ម៉ូឌែល រួមមានប្រភេទ Seden ៣, SUV ៦, LCV ១ និងម៉ូឌែលថ្មី ១ ខណៈដែលរថយន្ត Genesis មានចំនួន ៦ ដូចជាប្រភេទ SUV ៤ និងម៉ូឌែលថ្មី ២ ៕