ផ្អែកតាម JD Power បានឲ្យដឹងថាចន្លោះពីខែមករា ដល់ខែវិច្ឆិកានៃឆ្នាំ ២០២០ ទីផ្សាររថយន្តនៅសហរដ្ឋអាមេរិកមានការធ្លាក់ចុះ ១២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះក៏ដោយសារជំងឺកូវីដ១៩ ប៉ុន្តែគេសង្កេតឃើញថា Kia និង Hyundai ហាក់អាចឈរជើងបានរឹងមាំជាងគេ។
អ្នកវិភាគទីផ្សារមកពី Cox Automative បាននិយាយដូចនេះថា ៖ “ទីផ្សារសម្រាប់ក្រុមហ៊ុនរថយន្តទាំងអស់សុទ្ធតែមានការធ្លាក់ចុះ ប៉ុន្តែសម្រាប់ Hyundai និង Kia ហាក់ដូចជាចេញមកខ្លាំងក្លាជាងគេ។”
ហេតុផលចម្បងដែល Hyundai និង Kia នៅតែអាចធ្វើបានល្អក្នុងវិបត្តិកូវីដ១៩នោះ គឺដោយសារតែការបង្ហាញចេញរថយន្តថ្មីៗជាច្រើនពីសំណាក់ក្រុមហ៊ុនទាំងពីរ ជាក់ស្ដែងដូចជារថយន្ត Kia Telluride ដែលជា SUV ដ៏ពេញនិយមមួយ។
បន្ថែមពីនេះដែរ ការគ្រប់គ្រងបានល្អលើជំងឺកូវីដ១៩នៅប្រទេសកូរ៉េខាងត្បូង មានន័យថាសង្វាក់ផលិតកម្មនៅរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុនទាំងពីរមិនសូវប៉ះពាល់ខ្លាំងដូចជាក្រុមហ៊ុនដទៃឡើយ៕