Hyundai នឹងឈប់លក់ឡាន ២ ម៉ូដែលទៀត នៅអាមេរិក

ថ្ងៃអវសាន្តនៃរថយន្តនៅតែបន្តកើតឡើង ខណៈពេលដែលក្រុមហ៊ុន Hyundai Motor America បានប្រកាសពីការសម្លាប់នៃម៉ូដែលចំនួន ៣ ផ្សេងគ្នា សម្រាប់ឆ្នាំ ២០២៣។

ជាដំបូង និងសំខាន់បំផុតនោះគឺ ម៉ូដែល Accent នឹងត្រូវអស់ជីវិត។ ក្រុមហ៊ុន Hyundai បាននិយាយថា ម៉ូដែលនេះកំពុងត្រូវបានបញ្ឈប់ “ដោយសារតែការពង្រីកត្រកូល SUV” ដែលរួមបញ្ចូលទាំង Venue ដែលនឹងក្លាយជារថយន្តម៉ុដែលកម្រិតដំបូងបំផុតរបស់ពួកគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា Accent ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៦ ៦៤៥ដុល្លារ ខណៈ Venue មានតម្លៃចាប់ពី ១៩ ០០០ដុល្លារ។

វាជា​ភាព​ខុស​គ្នា​គួរ​ឲ្យកត់​សម្គាល់ ប៉ុន្តែ​អ្នក​ប្រើ​ជាច្រើនបានងាកទៅចាប់អារម្មណ៍ជាមួយនឹង​ប្រភេទ Crossover ហើយ​ការ​លក់ Accent ក៏បានធ្លាក់​ចុះទៀត។ ក្រុមហ៊ុន Hyundai បានលក់ Accents ចំនួន ៧៩ ៧៦៦គ្រឿងនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៦ ប៉ុន្តែការលក់បានធ្លាក់ចុះមកត្រឹម ១៩ ៦១៤ គ្រឿងកាលពីឆ្នាំមុន។

ទោះយ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាមថា Hyundai Sonata ក៏អាចនឹងត្រូវឈប់លក់នៅឆ្នាំ ២០២៧ ឬ ២០២៨ ខាងមុខដែរ។

យ៉ាងណាមិញ Accent មិនមែនជាម៉ូដែលតែមួយគត់ដែលនឹងត្រូវអស់ជីវិតនោះទេ ព្រោះថាម៉ូដែល Veloster N ក៏ត្រូវបានបញ្ឈប់ផងដែរ ដោយសារតែអតិថិជន Hyundai ឥឡូវនេះមានជម្រើស Elantra N និង Kona N ដែលប្រសើរជាង។

ចុងក្រោយបង្អស់គឺម៉ូដែល Ioniq ដោយការផលិតនឹងបញ្ចប់នៅរោងចក្ររបស់ក្រុមហ៊ុន នៅទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង នៅខែក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម