
បន្ទាប់ពីមានការចែកចាយនូវព័ត៌មានបែកធ្លាយជាច្រើន ពេលនេះ ក្រុមហ៊ុន Hyundai ផ្ទាល់ បានប្រកាសគ្រោងនឹងបញ្ចេញនូវរថយន្ត Hyundai Tucson ម៉ូឌែលថ្មី ក្នុងត្រកូល N របស់ខ្លួនហើយ ដោយក្នុងនោះគឺអាចនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ក្នុងនោះ ចំពោះមូលហេតុនៃការបញ្ចេញនូវរថយន្ត Tucson N ថ្មីនេះ គឺដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត RAV4 GR Sport របស់ក្រុមហ៊ុន Toyota និងបង្ហាញពីសមត្ថភាពនៃរថយន្ត Hybrid របស់ខ្លួន បើទោះបីជាក្នុងពេលនេះមានការផ្តោតលើសំខាន់ទៅលើរថយន្តអគ្គិសនីក៏ដោយ។
គួរបញ្ជាក់ថា បើតាមការអះអាង សម្រាប់រថយន្ត Tucson N នេះ គឺនឹងប្រើប្រាស់់នូវបច្ចេកវិទ្យា Hybrid ថ្មី ដែលរួមបញ្ជូលគ្នានូវម៉ាស៊ីន turbocharged ចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងក្រោយ ហើយអាចផលិតកម្លាំងបានដល់ទៅ ៣០០សេះ ឯណ្ណោះ ខណៈព័ត៌មានផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕