Hyundai នឹងបើកស្ថានីយសាកឡានអគ្គិសនីល្បឿនលឿន នៅទូទាំងប្រទេសកូរ៉េឆ្នាំនេះ

ក្រុមហ៊ុន Hyundai បានបង្ហាញមុខមាត់ស្ថានីយសាកភ្លើងមួយក្នុងចំណោមស្ថានីយសាកភ្លើងជាច្រើនដែលត្រៀមនឹងដាក់ដំឡើងនៅទូទាំងប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ ២០២១ នេះ។

ស្ថានីយសាកភ្លើងរបស់ Hyundai ត្រូវបានគេឲ្យឈ្មោះថា E-Pit ដែលវាអាចសាកបញ្ចូលថាមពលឲ្យរថយន្ត Hyundai បានដល់ ៨០% ក្នុងពេលត្រឹម ១៩នាទី សម្រាប់រថយន្តដែលគាំទ្រការសាកកម្លាំង ៨០០វ៉ុល។ បន្ថែមពីនេះដែរសម្រាប់ការសាកភ្លើង៥នាទីអាចឲ្យរថយន្តបើកបរបានចម្ងាយ ១០០គីឡូម៉ែត្រផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai នឹងដំឡើងស្ថានីយ E-Pit ចំនួន ១២ នៅតាមផ្លូវហាយវ៉េចំនួន ១២នៅទូទាំងប្រទេសកូរ៉េខាងត្បូងនាខែមេសានេះ ដែលស្ថានីយនីមួយៗមានកន្លែងសាកចំនួន ៦។

រថយន្តដំបូងរបស់ Hyundai ដែលអាចទទួលយកផលប្រយោជន៍ពីស្ថានីយនេះគឺរថយន្ត Ioniq 5 ហើយរថយន្ត Kia EV6 ក៏នឹងអាចសាកភ្លើងបានលឿននៅស្ថានីយនេះផងដែរដោយសារតែប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Ioniq 5៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម