Hyundai បញ្ចេញគំរូរថយន្ត Hyundai MUFASA ប្រភេទ Off-Road ជាមួយរូបរាងទាក់ទាញខ្លាំង

[បរទេស] ក្រុមហ៊ុនផលិរថយន្ត Hyundai ប្រចាំនៅប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Hyundai MUFASA off-road concept ដោយគ្រោងបង្ហាញជាផ្លូវការក្នុង​កម្មវិធី Shanghai Auto Show នៅ​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ២០២៣ ហើយ​នឹង​ត្រូវ​បាន​លក់​ក្នុង​ប្រទេស​ចិន​ក្នុង​ខែ​កក្កដា។

Hyundai MUFASA Concept មានប្រវែងតួខ្លួនសរុប ៤ ៤៧៥ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៦៦៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៦៨០ ម.ម ។ គំរូរថយន្តនេះ មានការរចនាដ៏ទាក់ទាងដែលផ្តោតលើផ្លូវពិបាកៗ ឬ Off-Road ដែលមានប៉ាណាមុខឲ្យឈ្មោះថា Parametric grill អបសងខាងជាមួយចង្កៀង LED រចនាបែបបញ្ឈរ ប្រើប្រាស់នៅថាសកង់ស្ព័ស្រោបដោយសំបកកង់ប្រភេទ Off-Road ពណ៌ខ្មៅ និងឈ្នាន់ជើងចំហៀងប្រភេទ stainless steel និងដំបូលខាងលើរចនាបែបអនាគត ។ ផ្នែកខាងក្រោយ មានចង្កៀងត្រូវបានរចនាឡើងជារង្វង់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជុំវិញឡូហ្គៅ HYUNDAI និងភ្លើងហ្រ្វាំងដែលបានដំឡើងខ្ពស់នៅលើកាង spoiler ខាងក្រោយ បន្ថែមរូបរាងកាន់តែស្ព័រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ តាមរូបភាពមួយចំនួននៃផ្នែកខាងក្នុងនៃកាប៊ីន ជារថយន្តដែលអាចដាក់បាន ៥ កៅអី បំពាក់ជាមួយអេក្រង់ភ្លោះ ដៃ​ចង្កូត​ និងកៅអី​ស្រោបដោយ​ស្បែក​ជាមួួយថ្នេដេរពណ៌ក្រហមជាដើម។

គំរូរថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនចំ​ណុះ ២,០ លីត្រ ផលិតដោយក្រុមហ៊ុន Beijing Hyundai ដែលផលិតកម្លាំងបាន ១៦១ សេស នឹងត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធកូនកាត់ Hybrid នាពេលអនាគតផងដែរ។ សម្រាប់ព័ត៌មានបន្ថែមមានតែរងចាំមើលទាំងអស់គ្នា​ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម