hyundai បញ្ចេញម៉ូដែលថ្មីប្រភេទ MPV ៧កៅអី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Custo ស៊េរីថ្មីចុងក្រោយ ទទួលបានការកែមុខមាត់ថ្មី ប្រភេទ MPV ៧កៅអី គ្រោងនឹងចេញលក់នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។

Hyundai Custo ស៊េរីថ្មីចុងក្រោយ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំ​ងបាន ១៧០ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំ​ងបាន ២៣៦ សេះ និងកម្លាំងរមួល ៣៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៩៥០ មម ទទឹង ១៨៥០ មម កំពស់ ១៧៣៤ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣០៥៥ មម ដោយទទួលបានការឌីស្សាញថ្មីទៅប៉ាណាផ្នែកខាងមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំ ១០,៤អ៉ីញថ្មី ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold និងកៅអីជួរទី២ ជាប្រភេទ Captain-seat ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម