Hyundai បានប្រកាសថាខ្លួននឹងបន្ថែមរយៈពេលនៃការធានាសម្រាប់រថយន្តជាង ១,២ លានគ្រឿងនៅទូទាំងពិភពលោក ដើម្បីជួយដល់ម្ចាស់រថយន្តដែលអាចជួបប្រទះបញ្ហាក្នុងការយករថយន្តទៅត្រួតពិនិត្យ និងជួសជុល អំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩។
នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងនេះនិយាយថា ម្ចាស់រថយន្តដែលមានការធានា ៥ ឆ្នាំ/៦ម៉ឺនម៉ាយ សម្រាប់រថយន្ត ឬការធានា ១០ឆ្នាំ/១០ម៉ឺនម៉ាយសម្រាប់ប្រព័ន្ធម៉ាស៊ីន ដែលត្រូវផុតការធានាចន្លោះខែមីនា និងខែមិថុនាឆ្នាំ ២០២០ នឹងមានការបន្ថែមការធានារហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០។
សម្រាប់នៅទូទាំងពិភពលោកវិញ Hyundai ក៏នឹងបន្ថែមការធានាដែលត្រូវផុតកំណត់ចន្លោះខែមីនា និងខែមិថុនា ឆ្នាំ ២០២០ រហូតដល់ ៣ ខែបន្ថែម ដោយក្នុងនោះមានរថយន្តជាង ១,២ លានគ្រឿង ក្នុងប្រទេសចំនួន ១៧៥ អាចទទួលបានផលប្រយោជន៍នេះ៕