ក្រុមហ៊ុនផលិតរថយន្ត Hyundai បានបិទទ្វាររោចចក្ររបស់ខ្លួនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបុគ្គលិកម្នាក់បានធ្វើតេស្តរកឃើញមានវីរុសកូរ៉ូណា។
រោងចក្រដែលត្រូវបិទទ្វារនោះស្ថិតនៅក្នុងទីក្រុង Ulsan ដែលផលិតរថយន្ត SUV ជាច្រើនម៉ូដែល រួមមាន Santa Fe, Tucson, Palisade និង Genesis GV80 ផងដែរ។
មិនតែប៉ុណ្ណោះ Hyundai ក៏បានឲ្យអ្នកធ្វើការ ឬប៉ះពាល់ជាមួយអ្នកផ្ទុកវីរុសខាងលើ នៅដាច់ដោយឡែកពីគេ ហើយឲ្យពួកគេធ្វើតេស្តដើម្បីរកវីរុសកូរ៉ូណាផងដែរ។
ទោះជាយ៉ាងណា Hyundai មិនបានប្រាប់ឲ្យដឹងឡើយថា ពេលណាទើបបើកទ្វាររោងចក្រវិញ គ្រាន់តែប្រាប់ថា កំពុងបាញ់ថ្នាំដើម្បីកម្ចាត់វីរុសប៉ុណ្ណោះ៕