
ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Hyundai Ioniq 9 ប្រភេទ SUV អគ្គិសនីសុទ្ធ ផ្តល់ជូនទាំងជម្រើស ៦ និង ៧កៅអី នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ៤១ ០០០ ដុល្លារ ដល់ ៥៤ ៥០០ ដុល្លារ។
Hyundai Ioniq 9 ផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP architecture មានប្រវែង ៥ ០៦០ ម.ម ទទឹង ១ ៩៨០ ម.ម កម្ពស់ ១ ៧៩០ ម.ម និងប្រវែងគម្លាតកង់ ៣ ១៣០ ម.ម ប្រើអាគុយទំហំ ១១០,៣ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ៥៣២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿនអាចសាកបានពី ១០ ទៅ ៨០ភាគរយ ប្រើរយៈពេល ២៤ នាទីប៉ុណ្ណោះ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈជាប្រអប់ជុ្រង ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED បែប Parametric Pixel light ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ រួមទាំងកញ្ចក់ចំហៀងបែបឌីជីថលជាជម្រើសផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់ភ្លោះរួមបញ្ចូលគ្នារវាងកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំសរុប ២៤,៦អ៊ីញ ដៃចង្កូតបន្ថែមភ្លើង LED ពណ៌បៃតងសម្រាប់អ្នកបើកបរតាមដានថ្ម រួមទាំងឧបករណ៍បំពងសម្លេងចំនួន ៨ចំនុច។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Hyundai Safety Suit ជំនាន់ចុងក្រោយផងដែរ៕