ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានធ្វើការប្រកាសអំពីតម្លៃនៃរថយន្ត Santa Fe ប្រភេទ Plug-in Hybrid សម្រាប់ទីផ្សារសហរដ្ឋអាមេរិចជាផ្លូវការ។
រថយន្ត Santa Fe PHEV ឆ្នាំ ២០២២ បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ Turbo ជាមួយអាគុយអគ្គិសនីមួយ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២៦១សេះ ហើយប្រើប៉ុងពីរ AWD។ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ រថយន្តនេះស៊ីប្រេងជាមធ្យមប្រហែល ៧លីត្រ ខណ:ពេលប្រភេទ Hybrid ស៊ីប្រេងប្រហែល ៦,៩លីត្រ។
សម្រាប់ប្រភេទ Entry-level SEL មានតម្លៃចាប់ពី ៤០ ៥៣៥ដុល្លារ និងប្រភេទ Limited ចាប់ពី ៤៦ ៥៤៥ដុល្លារ។ បើសិនប្រៀបធៀបជាមួយប្រភេទ Hybrid វាមានតម្លៃថ្លៃជាងចំនួន ៥ ៤១០ដុល្លារ។ បន្ថែមពីនេះ រថយន្ត Santa Fe ប្រភេទ Plug-in Hybrid នឹងចេញលក់លើទីផ្សារនាដូវក្តៅនេះ(ចន្លោះខែមិថុនា-កញ្ញា)៕