Hyundai ប្រកាសតម្លៃឡាន Santa Cruz ឆ្នាំ២០២៣ និងថែមម៉ូឌែលថ្មីលេងខ្លួនពណ៌ខ្មៅ Santa Cruz Night

ក្រុមហ៊ុន Hyundai បានបង្ហាញចេញនូវម៉ូឌែលថ្មី Santa Cruz Night ឆ្នាំ២០២៣ ផលិតឡើងផ្អែកលើម៉ូឌែល Santa Cruz AWD SEL។

ចំណុចដ៏លេចធ្លោនៃផ្នែកខាងក្រៅរបស់ ម៉ូឌែល Santa Cruz Night ឆ្នាំ២០២៣ នេះបានបំពាក់ផ្តាច់មុខនូវប៉ាណា និងថាសកង់ទំហំ ២០អ៊ីញពណ៌ខ្មៅ បន្ថែមជាមួយស៊ុមត្រឡោកកញ្ចក់ និងដៃទ្វាពណ៌ខ្មៅ, កាងផ្នែកខាងមុខ និងខាងក្រោយឌីស្សាញយ៉ាងទាន់សម័យ និងឈ្មាន់ជំហៀងពណ៌ខ្មៅផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុង ក្រុមហ៊ុន Hyundai មិនបាននិយាយអ្វីច្រើនអំពីឡានដឹកទំនិញនោះទេ ប៉ុន្តែដោយសារតែវាផ្អែកលើម៉ូឌែល SEL ម៉ូឌែលនេះទំនងនឹងបំពាក់ដោយកុងទ័រប្រភេទឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Android Auto និង Apple CarPlay, កៅអីខាងមុខភ្ជាប់ដោយមុខងារកំដៅ និងអាចសារ៉េបាន ៨ទិសដៅ, កន្លែងសាកថ្មឥតខ្សែ និងដំបូលបើកផងដែរ។

សម្រាប់ប្រព័ន្ធសុវត្ថិភាព គេរំពឹងថានឹងមានប្រព័ន្ធជំនួយអ្នកបើកបរជាច្រើនរួមមាន Forward Collision-Avoidance Assist with Pedestrian Detection, Blind-Spot Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist, Lane Keeping Assist, Lane Following Assist, Safe Exit Warning, និង Rear Occupant Alert។

ក្រៅពីម៉ូឌែល Night ម៉ូឌែល SEL Premium ក៏ទទួលបាននូវការអាប់ដេតជាមួយប្រព័ន្ធកម្សាន្តទំហំ ១០,២៥អ៊ីង ដែលមានមុខងារ GPS navigation និងមុខងារ Intelligent Speed ​​Limit Assist និង Smart Cruise Control ជាមួយនឹង Stop & Go ផងដែរ។ បន្ថែមជាមួយមុខងារ Blind-Spot Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist និង Safe Exit Warning។

រថយន្ត Santa Cruz Night មានតម្លៃ ៣៥ ៨១០ដុល្លារ ត្រូវបានបំពាក់ដោយម៉ាស៊ីនស៊ីឡាំង ៤ ចំណុះ ២,៥ លីត្រ turbocharged ដែលមានកម្លាំង ២៨១សេះ និងកម្លាំងបង្វិល ៤២១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរប៉ុងពីរ។

សូមបញ្ជាក់ផងដែរថា រថយន្ត Santa Cruz ឆ្នាំ២០២៣ មានតម្លៃចាប់ពី ២៥ ៤៥០ដុល្លារ ដោយមានការកើនឡើងនូវតម្លៃចំនួន១ ០១០ដុល្លារ មុនគិតអំពីតម្លៃនៃការដឹកជញ្ជូន ១ ២៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម