យោងតាមសារព័ត៌មានកូរ៉េ JoongAng Daily ក្រុមហ៊ុន Hyundai Motor Group (HMG) បានសម្រេចបញ្ឈប់ការស្រាវជ្រាវ និងអភិវឌ្ឍម៉ាស៊ីនម៉ាស៊ូតចាប់ពីចុងឆ្នាំ ២០២០។ នេះគឺជាជំហានបន្ទាប់នៅក្នុងផែនការរបស់ក្រុមហ៊ុន Hyundai ក្នុងការបំលែងទៅជាក្រុមហ៊ុនផលិតរថយន្តបំភាយឧស្ម័នសូន្យ(Zero-emission)។
ប្រភពពីសារព័ត៌មានកូរ៉េ JoongAng Daily បានបន្ថែមថានៅពេលនេះ ក្រុមហ៊ុន Hyundai នៅតែរក្សានាយកដ្ឋានស្រាវជ្រាវសម្រាប់ម៉ាស៊ីនសាំង សម្រាប់គោលបំណងនៃការដាក់បំពាក់លើម៉ូដែលកូនកាត់ Hybrid។ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុន Hyundai បាននិងកំពុងផ្តោតលើធនធានរបស់ខ្លួនលើរថយន្ត ប្រើថាមពលអគ្គិសនី ដូចជារថយន្ត Kona EV, Ioniq និង Nexo ជាដើម។
ទោះយ៉ាងណាក្រុមហ៊ុនផលិតរថយន្តកូរ៉េមិនបានលុបចោលទាំងស្រុងនូវ ម៉ូតូម៉ាស៊ូតដែលប្រើជាមួយ R, U និង ម៉ាស៊ីន Smartstream D ដែលនៅលើរថយន្ត Hyundai Kia និង Genesis នៅឡើយទេ។ ម៉ាស៊ីនម៉ាស៊ូតរបស់ក្រុមហ៊ុន HMG នឹងបន្តទទួលបានការអភិវឌ្ឍនាពេលអនាគតដ៏ខ្លី មុនពេលត្រូវបានអស់ជីវិតទាំងស្រុង។
ក្រុមហ៊ុនកូរ៉េនាពេលថ្មីៗនេះក៏បានបើកដំណើរការ E-GMP Platform ថ្មីសម្រាប់យានយន្តអគ្គិសនីរបស់ខ្លួន ហើយមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Hyundai កំពុងពិភាក្សាផលិតរថយន្តអគ្គិសនីសម្រាប់ក្រុមហ៊ុន Apple ។ យោងតាមផែនទី ក្រុមហ៊ុន Hyundai នឹងដាក់បង្ហាញម៉ូទ័រអគ្គិសនីជាង ២០ ម៉ូដែលនៅឆ្នាំ ២០២៥ ហើយអាចកាន់កាប់ទីផ្សារពិភពលោកសម្រាប់រថយន្តអគ្គិសនីប្រហែល ១០ ភាគរយនៅឆ្នាំ ២០៤០៕