ខែមីនាគឺជាខែដ៏ល្អបំផុតមួយសម្រាប់ Hyundai នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលក្រុមហ៊ុនអាចលក់ចេញរថយន្តបាន ៧៥ ៤០៣គ្រឿង មានកំណើន ១១៥% បើធៀបនឹងខែមីនាឆ្នាំ ២០២០។
រថយន្តដែលលក់ដាច់បានច្រើនជាងគឺរថយន្ត Tucson ដែលលក់ចេញបាន ១៥ ៧៤៤គ្រឿង ដែលចំនួនលក់នេះគឺមានកំណើន ១៥៩% បើធៀបនឹងឆ្នាំមុន។ ចំណែករថយន្ត Elantra វិញមានកំណើនចំនួនលក់ ៧០% ផងដែរ អាចលក់ចេញបាន ១២ ៥៩៨គ្រឿង។
សម្រាប់រថយន្ត Santa Fe អាចលក់ចេញបាន ១១ ៥៣៨គ្រឿង មានកំណើន ៨២%។ រថយន្តដែលលក់ចេញបានតិចជាងគេរបស់ Hyundai គឺរថយន្ត Veloster ដែលលក់ចេញបានត្រឹម ២៧២គ្រឿង ធ្លាក់ចុះ ៥៣%។
គួរដឹងថាគិតត្រឹមខែមីនានេះ Hyundai អាចលក់រថយន្តបានសរុប ១៦៧ ១៣០គ្រឿង ដែលមានកំណើន ២៨% បើធៀបនឹងរយៈពេល៣ខែដំបូងកាលពីឆ្នាំ ២០២០៕