Hyundai នឹងប្តូរកញ្ចប់អាគុយ លើឡានអគ្គិសនី Kona EV ដែលមានហានិភ័យក្នុងការឆាបឆេះ

ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Hyundai អាចនឹងចាប់ផ្តើមផ្លាស់ប្តូរកញ្ចប់អាគុយលើរថយន្តអគ្គិសនីរបស់ខ្លួន រហូតដល់ ១០០ ០០០ គ្រឿង។

បន្ទាប់ពីមានហេតុការណ៍ឆាបឆេះជាបន្តបន្ទាប់លើរថយន្ត Hyundai Kona EV រួចមក កាសែតជាភាសាកូរ៉េ Aju News បានអះអាងថា ក្រុមហ៊ុននេះនឹងជំនួសកញ្ចប់អាគុយរបស់រថយន្តម៉ាក Kona EV ចំនួន ៧៧ ០០០ គ្រឿង ដោយប្រើកញ្ចប់អាគុយដែលមានប្រើលើរថយន្ត IONIQ PHEV និង IONIQ EV វិញ។ គួរឲ្យដឹងថា រថយន្តទាំងអស់នេះសុទ្ធតែប្រើអាគុយរបស់ក្រុមហ៊ុន LG Chem។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការស៊ើបអង្កេតពីក្រុមហ៊ុន Hyundai បានបង្ហាញថា បញ្ហាលើឧបករណ៍ cell separator អាចជាមូលហេតុបណ្តាលឲ្យរថយន្ត Kona EV ឆាបឆេះ តាំងពីឆ្នាំ២០១៨ មក។ ជាមួយគ្នានេះដែរ គេយល់ថាបញ្ហានេះមិនអាចត្រូវបានជួសជុលតាមរយៈ Software នោះទេ ដោយត្រូវការផ្លាស់ប្តូរកញ្ចប់អាគុយទាំងមូលតែម្តង។

រថយន្ត Hyundai Kona EV ដែលពាក់ព័ន្ធនឹងការហៅត្រលប់មកវិញនេះ តត្រូវបានផលិតនៅចន្លោះខែកញ្ញា ឆ្នាំ ២០១៧ និង ខែមីនា ឆ្នាំ ២០២០។ កញ្ចប់អាគុយរបស់ LG Chem អាចត្រូវបានជំនួសដោយកញ្ចប់អាគុយពីក្រុមហ៊ុន SK Innovation៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម