Hyundai Bayon ស៊េរីឆ្នាំ២០២៤ អាប់ឌែតថ្មី នៅចក្រភពអង់គ្លេស ជាមួយតម្លៃលក់ចេញខ្ទង់ជិត ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Bayon ស៊េរីឆ្នាំ២០២៤ អាប់ឌែតថ្មី មាន ៣ ជម្រើសសម្រាប់ជ្រើសរើសរួមមាន Advance, Premium និង Ultimate ជាមួយតម្លៃលក់ចាប់ពី ២៨,៣០០ដុល្លារ ដល់ ៣១,៥០០ដុល្លារ នៅចក្រភពអង់គ្លេស។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញរថយន្តអាប់ឌែតថ្មីនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,០លីត្រ turbocharged  អាចផលិតកម្លាំងសរុបបានចំនួន ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ៩៨សេះ និងកម្លាំងរមួល ១៧២ញ៉ូតុនម៉ែត្រ ភា្ជប់ដោយប្រអប់លេខដៃ ៦វគ្គ ។
  • ៩៨សេះ និងកម្លាំងរមួល ១៩៩ញ៉ូតុនម៉ែត្រ ភា្ជប់ដោយប្រអប់លេខអូតូ ៧វគ្គ ។

សម្រាប់កញ្ចប់ខាងក្រៅទទួលបានជម្រើសពណ៌ថ្នាំជាច្រើន (សរុប ៩) ជាមួយការអាប់ឌែតប៉ាណាមុខថ្មី អមដោយចង្កៀងមុខប្រភេទ LED ថ្មី និងភ្លើង DRLs Hyundai Horizon ថ្មី,  កាងមុខ-ក្រោយថ្មី, ដំបូលកញ្ជក់ និងប្រើប្រាស់យ៉ាន់កង់ស្ព័រថ្មីទំហំធំជាងមុខ៕ 

ចំពោះផ្នែកខាងក្នុងកាប៊ីនវិញ ទទួលបានអេក្រង់ infotainment ទំហំ ១០.២៥អ៊ីញ អាចភ្ជាប់មុខងារ Mapcare navigation system, Apple CarPlay និង Android Auto ឥតប្រើខ្សែ,  រន្ធ USB មុខ-ក្រោយ​,  ប្រព័ន្ធសំឡេង Bose, កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ, សោឆ្លាតវៃ, ប៊ូតុនបញ្ឈេះម៉ាស៊ីន និង មុខងារជំនួយការបើកបរកម្រិតខ្ពស់ជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម