Hyundai Creta ស៊េរីឆ្នាំ ២០២៤ បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃលក់ចាប់ផ្តើមតែ ១មុឺនដុល្លារស្តើង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Crete ស៊េរីឆ្នាំ ២០២៤ ផ្តល់ជូនទាំងជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូត ជាមួយតម្លៃលក់ចាប់ពី ១៣ ០០០ ដុល្លារ ដល់ ២៤ ០០០ ដុល្លារ ។

បើប្រៀបធៀបទៅនឹងកំណែចាស់ Creta ស៊េរីឆ្នាំ ២០២៤ បានផ្លាស់ប្តូរច្រើនទៅលើផ្នែកខាងក្រៅរួមមាន ប៉ាណាមុខថ្មី ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងមានប្រវែងវែងជាងមុន ១៥ ម.ម ប៉ុន្តែទាបជាងមុន ២៥ ម.ម ខណៈប្រវែងគន្លាតកង់មុខ-ក្រោយដូចជាគឺ ២៦១០ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានតាប្លូថ្មីជាមួយនឹងអេក្រង់ភ្លោះទំហំ ១០.២៥ អ៊ីញរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ព្រមទាំងរន្ធម៉ាស៊ីនត្រជាក់ និងកុងសូលកណ្តាលត្រូវបានរចនាថ្មីផងដែរ ។ លើសពីនេះ ក៏ទទួលបាន ដំបូលកញ្ចក់ panoramic sunroof ឧបករណ៍បំពងសំលេងម៉ាក BOSE ៨ចំណុច ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរ  ADAS ជាមួយមុខងារជាច្រើនទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Hyundai Creta ស៊េរីថ្មីនេះ ​ទទួលបាន​ជម្រើស​ម៉ាស៊ីន​ចំនួន ៣  រួម​មាន៖ ម៉ាស៊ីន​សាំងចំណុះ ១,៥ លីត្រ, ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ turbocharged និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម