Hyundai Creta ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ ជាមួយមុខមាត់កាត់ទៅរក Hyundai Tucson

ក្រុមហ៊ុន Hyundai បានធ្វើការបង្ហាញចេញនូវរថយន្ត Hyundai Creta ឆ្នាំ២០២២ ក្នុងពិពណ៌រថយន្ត GIIAS ឆ្នាំ២០២១ ក្នុងប្រទេសឥណ្ឌូនេស៊ីជាផ្លូវការ។

ជាមួយម៉ូឌែលឆ្នាំ ២០២២នេះ Hyundai Creta ទទួលបានការឌីស្សាញនូវផ្នែកខាងមុខមកពីរថយន្ត Hyundai Tucson ដោយបំពាក់មកជាមួយប៉ាណា Parametric មួយផ្ទាំងធំ អមដោយអំពូលបំភ្លឺពេលថ្ងៃសងខាង។ រីឯចង្កៀងខាងមុខគឺមានទីតាំងនៅផ្នែកជំហៀងខាងក្រោម និងស្ថិតនៅខាងលើកាងមុខ។ បន្ថែមពីនេះ ផ្នែកខាងក្រោយវាត្រូវបានឌីស្សាញថ្មី ដោយប្រើប្រាស់ជាមួយចង្កៀងប្រភេទ LED។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះផ្នែកខាងក្នុងនៃរថយន្ត បានភ្ជាប់មកជាមួយអេក្រង់ Touchscreen, កុងទ័រឌីជីផលទំហំ ១០,២៥អ៊ីញ, ដំបូលកញ្ចក់ Panoramic sunroof, កៅអីមានមុខងារបាញ់ខ្យល់, Ambient lighting, ម៉ាស៊ីនបន្សុតខ្យល់ និងឧបករណ៍បំពងសម្លងប្រភេទ Boss ចំនួន ៨ចំណុច។

ក្នុងនោះផងដែរ រថយន្តនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុត្ថិភាព ដែលមានមុខងារដូចជា៖ ពោងសុវត្ថិភាព ៦ចំណុច, Forward Collision-avoidance assist, Land Following assist, ប្រព័ន្ធរក្សាគន្លងផ្លូវ(LKA), Hill-start Assist Control, Blind-sport Collision-avoidance Assist, Rear Cross-traffic Collision-avoidance Assist និងកាំម៉េរាក្រោយ។

រថយន្ត Hyundai Creta ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ ៤ ស៊ីទ្បាំង បង្តើតកម្លាំងបាន ១១៣ សេះ និងកម្លាំងបង្វិល ១៤៤ ញូតុនម៉ែត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខដៃ ៦ វគ្គ ឬ​ IVT ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម