Hyundai Crete ឆ្នាំ ២០២៤ ទទួលបានការកែមុខមាត់ថ្មី ត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរូបភាព teaser នៃរថយន្ត Hyundai Creta ជំនាន់ទី ២ មុខមាតថ្មី គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅក្នុងខែនេះ ជាមួយបច្ចេកវិទ្យាថ្មី ព្រមទាំងម៉ាស៊ីនថ្មីផងដែរ សម្រាប់ទីផ្សារប្រទេសឥណ្ឌា ។

Hyundai Creta មុខមាតថ្មី ទទួលបានជម្រើសម៉ាស៊ីនថ្មី ពោលគឺម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ T-GDI Turbocharged អាចផលិតកម្លាំងបាន ១៥៨ សេះ ព្រមទាំងជម្រើសប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខអូតូ CVT ៦វគ្គ ឬប្រអប់លេខអូតូ DCT ៧វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Hyundai Creta ជំនាន់ទី ២ បង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០១៩ នឹងត្រូវបានទទួលបានកែមុខមាត់ថ្មីសម្រាប់ឆ្នាំ ២០២៤ ផ្តល់ឲ្យរថយន្តប្រភេទ Crossover នេះកាន់តែប្រណិតជាងមុន ជាមួយរូបរាងបែបជាប្រអប់ជ្រុង ដែលមានប៉ាណាមុខថ្មី ជាមួយចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាងមុខ-ក្រោយធ្វើពីអាលុយមីញ៉ូម និងចង្កៀងក្រោយ LED រចនាដូចគ្នាទៅនឹងផ្នែកខាងមុខ ។

ចំពោះនៅផ្នែកខាងក្នុងវិញ យោងតាមរូបភាពបានបង្ហាញពីផ្ទៃតាប្លូរចនាឡើងវិញ ដោយមានមកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ដូចគ្នាទៅនឹងត្រកូល Hyundai ទាំងអស់  ព្រមទាំងទទួលបានប្រព័ន្ធសុវត្ថិភាពដែលត្រូវបានកែលម្អជាមួយនឹង ADAS បន្ថែមទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម