Hyundai Custin ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV បង្ហាញខ្លួនជាផ្លូវការនៅប្រទេសហ្វីលីពីន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់ចេញជាផ្លូវការនៅរថយន្ត Hyundai Custin ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ៧កៅអី ជាគួប្រជែងរបស់រថយន្ត Toyota Innova Zenix នៅក្នុងទីផ្សារប្រទេសហ្វីលីពីន ដែលមានតម្លៃលក់ចាប់ពី ៣១ ៨០០ ដុល្លារ ដល់ ៣៧ ៣៨០ ដុល្លារ ។

Hyundai Custin ផលិតឡើងជារថយន្តប្រភេទ MPV ខ្នាតកណ្តាលស្ថិតនៅចន្លោះរថយន្ត Hyundai Stargazer និង Hyundai Staria ដោយមានទំហំប្រហាក់ប្រហែល Toyota Innova Zenix ពោលគឺមានប្រវែងតួខ្លួនសរុប ៤ ៩៥០ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៥៥ ម.ម ។ សម្រាប់ចំណុចលេចធ្លោរបស់ Hyundai Custin គឺបំពាក់ទ្វាររូតសងខាង និង​នឹង​ទ្វារឃ្លុបក្រោយដើរដោយថាមពលអគ្គិសនី, ប៉ាណាមុខមួយផ្ទាំងធំ ចង្កៀង​មុខ-ក្រោយ LED ព្រមទាំងថាសកង់​ទំហំ ១៨ អ៉ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ Hyundai Custin ក៏ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារពេញលេញផងដែរ រួមទាំងកុងទ័របង្ហាញព័ត៌មានអំពីការបើកបរទំហំ ៤,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៤ អ៉ីញ ព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិដាច់ដោយឡែក និងកន្លែងសាកថ្មឥតប្រើខ្សែ ២តំបន់ កាមេរ៉ាមួយជុំរថយន្ត កៅអីប្រភេទ captain seat នៅជួរទី ២ ព្រមទាំងដំបូលកញ្ចក់ sunroof ចំនួន ២ និងប្រព័ន្ធសុវត្ថិភាពទំនើប Hyundai SmartSense ជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ប្រភេទ T-GDI ជំនួយដោយ turbocharged អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្ក ជាមួយរបៀបបើកបរចំនួន ៤ រួមមាន Eco, Smart, Comfort និង Sport ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម