Hyundai Grandeur 2020 តម្លៃជិត ៣ម៉ឺនដុល្លារ លក់ដាច់សាហាវអស់ទាស់នៅកូរ៉េ

ត្បិត​ថា​ Hyundai លែង​ដាក់​លក់​​រថយន្ត​ Grandeur នៅ​អាមេរិក​ខាង​ជើង​ត​ទៀត ប៉ុន្តែ​ស៊េរី​ឆ្នាំ ២០២០ នៃ​រថយន្ត​ម៉ូដែល​នេះ លក់​ដាច់​បាន​ច្រើន​បំផុត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្រោយ​បើក​ទទួល​ការ​កុម្ម៉ង់​បាន​ប៉ុន្មាន​ថ្ងៃ។

ក្នុង​រយៈពេល ១១ ថ្ងៃ Hyundai ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ទុក​មុន ៣២ ១៧៩ គ្រឿង សម្រាប់​រថយន្ត​ Grandeur ស៊េរី​ឆ្នាំ ២០២០ ដែល​ជា​ចំនួន​លក់​ដ៏​ខ្ពស់​បំផុត​មួយ​សម្រាប់​រថយន្ត​ម៉ូដែល​នេះ។ ការ​ចេញ​លក់​ជា​ផ្លូវ​ការ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ដោយ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​លក្ខណៈ​សម្បត្តិ​លម្អិត និង​តម្លៃ​លក់​នា​ពេល​នោះ​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជន​នៅ​កូរ៉េ​អាច​ជ្រើស​រើស​ជម្រើស​ប្រព័ន្ធ​ម៉ាស៊ីន​ចំនួន ៤ ដែល​មាន​ចាប់​ផ្ដើម​ពី SmartStream ចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង កម្លាំង ១៩៦ សេះ ដែល​ស៊ី​ប្រេង​ប្រមាណ ៨,៤ លីត្រ ក្នុង​ចម្ងាយ ១០០ គ.ម។

ក្នុង​នោះ​ក៏​មាន​ម៉ាស៊ីន ៣,៣ លីត្រ ៦ ស៊ីឡាំង កម្លាំង ២៩០ សេះ និង​ប្រភេទ Hybrid ប្រើ​ម៉ាស៊ីន ២,៤ លីត្រ ដែល​មាន​កម្រិត​ស៊ី​ប្រេង ៦,២ លីត្រ ក្នុង​ចម្ងាយ ១០០ គ.ម។ ទី​បួន​គឺ​​ម៉ាស៊ីន ៣,០ លីត្រ Lpi ដែល​​ប្រើ​ប្រាស់​ឧស្ម័ន​ហ្គាស។

តម្លៃ​សម្រាប់​ Hyundai Grandeur ឆ្នាំ ២០២០ គឺ​មាន​ចាប់​ពី​ប្រមាណ ២៨ ១៥០ ដុល្លារ​សម្រាប់​ប្រភេទ​ Base និង​ថ្លៃ​បំផុត​គឺ ៣៨ ៣៦០ ដុល្លារ ដែល​ជា​ប្រភេទ Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម