Hyundai i20 N ជាប់ជា 2021 Speed Week Champion លើទស្សនាវដ្តី Top Gear (មានវីដេអូ)

រថយន្ត Hyundai i20 N ត្រូវបានគេដាក់ឈ្មោះថាជា ជើងឯកនៃការប្រកួតរថយន្ត Speed Week ប្រចាំឆ្នាំរបស់ទស្សនាវដ្តីរថយន្ត Top Gear។

ការប្រកួត SpeedWeek ប្រចាំឆ្នាំរបស់ទស្សនាវដ្តី Top Gear មានរថយន្តមិនតិចជាង ២៦ ម៉ូដែលនោះទេនៅក្នុងឆ្នាំនេះ រួមទាំង រថយន្ត Ferrari SF90 Stradale, Lamborghini Huracan STO, Porsche 911 GT3, Aston Martin Vantage F1 Edition, Ford Mustang Mach-1, Alfa Romeo Giulia GTAm, Bentley Continental GT Speed ​​និង BMW M3 Competition ថ្មីទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមរថយន្តទាំង ២៦ ម៉ូដែលនោះ Top Gear សម្រិទសម្រាំងរថយន្តចំនួន ៥ ម៉ូដែល ដែលល្អបំផុត រួមមាន SF90 Stradale, 911 GT3, M3 Competition និង Retomod Peugeot 205 GTi។ ទោះបីជាយ៉ាងណាក៏ដោយ រថយន្តដែលមានតម្លៃថោកបំផុតនៅក្នុងការធ្វើតេស្តទាំងមូល គឺ Hyundai i20 N ត្រូវបានគ្រងតំណែងជើងឯក។

រថយន្ត Hyundai i20 N បានបង្ហាញខ្លួនជាគូប្រជែងផ្ទាល់ជាមួយរថយន្ត Ford Fiesta ST។ វាប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ ប្រើប្រអប់លេខដៃ ៦វគ្គ និងប៉ុងមួយវិលកង់មុខ ហើយមានតម្លៃត្រឹមតែខ្ទង់ ២៧ ០០០ដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារបរទេស៕

ចង់ដឹងកាន់តែលម្អិត សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម