[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ Ioniq 5 ស៊េរីឆ្នាំ ២០២៥ ដែលផលិតនៅក្នុងប្រទេសសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៤២ ៥០០ ដុល្លារ ថ្លៃជាងមុន ៧០០ ដុល្លារ សម្រាប់ទីផ្សារមួយនេះ ។
Hyundai Ioniq 5 ផលិតនៅសហរដ្ឋអាមេរិកនេះ ទទួលបានទំហំអាគុយធំជាងមុន ៥គីឡូវ៉ាត់ម៉ោង ពោលគឺអាគុយទំហំ ៦៣គីឡូវ៉ាត់ម៉ោង ដល់ ៨៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយឆ្ងាយជាងមុនគឺ ៣៩៥ គីឡូម៉ែត្រ ដល់ ៤៨៧ គីឡូម៉ែត្រ ។ លើសពីនេះ ក៏អាចប្រើប្រាស់នៅស្ថានីយសាកថ្ម NACS ស្តង់ដារថ្មីដែលអាចសាកល្បឿនលឿន Supercharger របស់ក្រុមហ៊ុន Tesla ដោយសាកបានពី ១០-៨០% ប្រើរយៈពេល ២០នាទីប៉ុណ្ណោះ ។
សម្រាប់ផ្នែកខាងក្រៅមិនមានការផ្តាស់ប្តូរគួរឲ្យគត់សម្គាល់នោះទេ ដោយមានប៉ាណា និងរន្ធខ្យល់ខាងមុខ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨អ៉ីញ ប៉ុន្តតែបានអាប់ដេតទៅលើកាង និងកាង Spoiler ជាដើម ។ ខណៈនៅខាងក្នុងមានកុងសូលកណ្តាលថ្មី កន្លែងបញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ថ្មី ព្រមទាំងដៃចង្កូតថ្មីផងដែរ ៕