រថយន្តអគ្គិសនី Hyundai Ioniq 5 បានបំបែកកំណត់ត្រា Guinness អាចបើកបរក្នុងកម្ពស់ខ្ពស់បំផុត

យោងតាមនាយកគ្រប់គ្រងក្រុមហ៊ុន Hyundai Motor India លោក Unsoo Kim បានធ្វើការប្រកាសជាផ្លូវការថា រថយន្តអគ្គិសនី Hyundai Ioniq 5 បានបង្កើតកំណត់ត្រាថ្មីសម្រាប់ការបើកបរក្នុងកម្ពស់ខ្ពស់បំផុត (Greatest Altitude Change) ពោលគឺកំណត់ត្រានេះត្រូវបានសម្រេចនៅក្នុងប្រទេសឥណ្ឌា។

ការធ្វើដំណើរនេះ បានចាប់ផ្តើមនៅចំណុច Umling La ដែលជាចំនុចបើកបរខ្ពស់បំផុតរបស់ប្រទេសឥណ្ឌានៅក្នុងទីក្រុង Leh Ladakh មានកម្ពស់ ១៩ ០២៥ ហ្វីត ឫ ៥ ៧៩៩ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។ ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ រថយន្តនេះបានធ្វើដំណើរទៅកាន់ទីក្រុង Kuttanad រដ្ឋ Kerala ដែលមានកម្ពស់ ៩,៨ ហ្វីត ឫ ៣ ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ រថយន្តអគ្គិសនី Hyundai Ioniq 5 បានធ្វើការបើកបរក្នុងរយៈពេល ១៤ ថ្ងៃ ដោយរថយន្តបានបើកបរបានចម្ងាយសរុប ៣ ០៣៥ ម៉ាយ ឫ ៤ ៩០០ គីឡូម៉ែត្រ និងស្ថិតក្នុងស្ថានភាពបញ្ហាជាច្រើនផងដែរ។

ជាមួយគ្នានេះផងដែរ នាយកគ្រប់គ្រង Hyundai Motor India លោក Unsoo Kim បាននិយាយថា “ពួកគេពិតជាមានមោទនភាពនៅពេលដែលបានឃើញរថយន្ត Hyundai Ioniq 5 អាចបង្កើតប្រវត្តិសាស្ត្រថ្មីបំបែកកំណត់ត្រាពិភពលោក Guinness សម្រាប់ការបើកបរក្នុងកម្ពស់ខ្ពស់បំផុត (Greatest Altitude Change) ក្នុងនាមជារថយន្តអគ្គិសនី។

គួរឲដឹងថា ក្រុមហ៊ុន Hyundai មិនបានដាក់បង្ហាញអំពីព៌ត័មានលម្អិតរបស់រថយន្ត និងការបើកបរនេះទេ ប៉ុន្តែរថយន្ត Ioniq 5 ឆ្នាំ២០២៥ មានការបំពាក់ថ្មកម្រិតខ្ពស់ថ្មី និងប្រព័ន្ធ NACS ថ្មី រួមជាមួយនឹងការលើកកម្ពស់បាតចំនួន ០,៩ អ៊ីញ ឫ ២៣ ម.ម ព្រមទាំងប្រើប្រាស់នូវថាសកង់ពណ៌ខ្មៅ និងសំបកកង់ប្រភេទ all-terrain tires ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម