Hyundai Ioniq ប្រើអគ្គិសនីសុទ្ធ ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Ioniq ជាមួយតម្លៃលក់ចាប់ពី ៤៨ ៦៧៩ ដុល្លារ ដល់ ៦៨ ៧៣៦ ដុល្លារនៅពិពរណ៌រថយន្ត Motor Expo 2023 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ។

IONIQ 5 ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារផ្នែកខាងក្រៅ រួមទាំងចង្កៀងមុខប្រភេទ Parametric Pixel LED និងភ្លើងខាងក្រោយជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃក៏ជាប្រភេទ LED កញ្ចក់ចំហៀងមុខងារក្តោបអូតូ ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ អ៉ីញជាដើម។ លើសពីនេះ ក៏បានបំពាក់នៅប្រព័ន្ធសុវត្ថិភាព Honda SmartSense safety system ដែលរួមបញ្ចូលមុខងារជាច្រើនផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅខាងក្នុងត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំលេងម៉ាក Bose ៨ ចំនុច ព្រមទាំងកន្លែងសាកឥតខ្សែផងដែរ ។

Hyundai Ioniq បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយលីដ្យូមទំហំ ៧២,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨១ គីឡូម៉ែត្រនៅសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកពី ០-៨០% ប្រើរយៈពេល ១៧ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម