Hyundai Kona ប្រើ Hybrid ដាក់លក់នៅប្រទេសហ្វីលីពីន តម្លៃតែ ២ម៉ឺនដុល្លារជាង

[បរទេស] បន្ទាប់ពីបាត់វត្តមានរយៈពេល ៣ឆ្នាំមក មកពេលរថយន្ត Hyundai Kona ស៊េរីថ្មីចុងក្រោយ បានត្រលប់មកកាន់ទីផ្សារប្រទេសហ្វីលីពីនជាផ្លូវការឡើងវិញ ជាប្រភេទ Hybrid ហើយមានតម្លៃលក់ចាប់ពី ២៦ ៥៣០ ដុល្លារ ដល់ ២៩ ៣០០ ដុល្លារ ។

រថយន្តនេះ ដំណើរការដោយប្រព័ន្ធកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៤១ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គ ប្រភេទ dual-clutch ព្រមទាំងបច្ចេកវិទ្យា regenerative braking technology ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ទទួលបានឌីស្សាញដ៏ទាក់ទាញហើយ Hyundai អះអាងថា ជួយទៅដល់ប្រព័ន្ធ aerodynamic បានយ៉ាងល្អ ហើយមានប្រវែងតួខ្លួនសរុប ៤ ៣៥៥ ម.ម ទទឹង ១ ៨២៥ ម.ម កំពស់ ១ ៥៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៦០ ម.ម ។ ចំពោះនៅផ្នែកខាងមុខ មានប៉ាណាបិទជិតដូចទៅនឹងរថយន្តប្រើអគ្គិសនីសុទ្ធ និងអំពូលបំភ្លឺពេលថ្ងៃលាតសន្ទឹងពេញផ្នែកខាងមុខ ដាច់ចេញពីសនុំចង្កៀងបំភ្លឺផ្លូវ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានយកការឌីស្សាញចេញពីរថយន្ត Ioniq 5 ដោយទទួលបានកៅស្បែកចុចអូតូ ខ្យល់ត្រជាក់-ក្តៅ កុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ អាចប្រើមុខងារ Apple CarPlay/Android Auto កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Sunroof និងកាំម៉េរា ៣៦០ ដឺក្រេជាដើម ។ លើសពីនេះ ក៏ទទួលបានកញ្ចប់សុវត្ថិភាព Hyundai SmartSense active safety technology package ដែលបញ្ចូលនៅមុខងារជំនួយការអ្នកបើកបរសំខាន់ៗ និងចាំបាច់ជាច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម