Hyundai Kona ជំនាន់ថ្មី មកជាមួយជម្រើសម៉ាស៊ីន ៤ ប្រភេទ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Kona ស៊េរីឆ្នាំ ២០២៤ ជំនាន់ទី ២ ប្រភេទ Crossover ដែលមានមកជាមួយជម្រើសថាមពលអគ្គិសនី, កូនកាត់ Hybrid និងថាមពលចំហេះក្នុងជាមួយការរចនាបែបអនាគតដ៏ប្រណិតដោយរំពឹងថានឹងមានតម្លៃថ្លៃផងដែរនៅក្នុងប្រទេសកំណើត។

សម្រាប់រថយន្ត Hyundai Konas មានបំពាក់ជាមួយប៉ាណាមុខបិទជិតរចនារាងកោង ដែលមានចង្កៀងមុខរាងស្លីមអូសកាត់នៅផ្នែកខាងមុខ។ ខណៈដែល កាងខាងមុខត្រូវបានរចនាឡើងយ៉ាងពិសេស ដែលបង្ហាញជាភីកសែលនៅលើម៉ូដែលរថយន្តអគ្គិសនី Parametric Pixels។ លើសពីនេះ ចង្កៀងខាងក្រោយត្រូវបានរចនាថ្មី និងថាសកង់យ៉ាន់ស្ព័រទំហំ ១៩ អ៊ីញដែលត្រូវបានបំផុសគំនិតដោយ Pixel។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូដែលថាមពលចំហេះក្នុង និងកូនកាត់ hybrid ការរចនាគឺខុសគ្នា។ ជាពិសេសនៅផ្នែកប៉ាណាមុខបិទជិត ដើម្បីបង្កើតអត្តសញ្ញាណនៅក្នុងថ្នាក់ N – LINE ។ កាងខាងមុខ-ខាងក្រោយ ត្រូវបានរចនាឡើងយ៉ាងពិសេស, កាងផ្នែកចំហៀងពណ៌ប្រាក់ និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញដ៏ទាក់ទាញ។ ម៉ូដែលនេះក៏អាចបំពាក់ដោយកញ្ចក់ខ្មៅ និងដំបូលពណ៌ខ្មៅផងដែរ។

ក្នុងនោះក្រុមហ៊ុន Hyundai និយាយថា រថយន្តប្រភេទ Crossover នេះមានប្រវែងវែងជាងរថយន្តជំនាន់មុន ១៥០ ម.ម ទទឹងវែងជាង ២៥ ម.ម ដែលធ្វើឲ្យផ្នែកខាងមានភាពធំទូលាយជាងជំនាន់មុន។

និយាយអំពីផ្នែកខាងក្នុង កាប៊ីនត្រួវបានទទួលបានការធ្វើឱ្យប្រសើរឡើងយ៉ាងសំខាន់ ដោយសារវាទទួលបានការផ្លាស់ប្តូរដែលបំផុសគំនិតដោយម៉ូដែល Ioniq 5 ដោយមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ ដែលរួមជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ប្រអប់លេខត្រូវបានប្តូរទៅទីតាំងជិតដៃចង្កូត។ ក្នុងនោះ Hyundai បាន​និយាយ​ថា​ សម្រាប់កៅងីជួរ​ទី ២ ​នឹង​ផ្តល់​នៅ “បទពិសោធន៍​ពិសេស​ជាមួយ​ផាសុកភាព និង​ភាពងាយស្រួលយ៉ាងពិសេស”។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញនឹងត្រូវបង្ហាញនៅពេលក្រោយ ប៉ុន្តែជម្រើសនៃម៉ាស៊ីនត្រូវបានគេរំពឹងថានឹងមានម៉ាស៊ីន Hybrid ចំណុះ ១,៦ លីត្រ ទំហំ ៤ ស៊ីឡាំងអាចកម្លាំងបាន ១៣៩ សេះ និងកម្លាំងរមួល ២៦៤ ញ៉ូតុនម៉ែត្រ អាចផ្គួបជាមួយម៉ូដែលអគ្គិសនីចំនួន ១ ជាមួយ អាគុយទំហំ ៦៤,៨ គីឡូវ៉ាត់ម៉ោង មានកម្លាំង ២០១ សេះ អាចបើកបរបានចម្ងាយប្រហែល ៤០៧ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម