Hyundai Kona ២០២៤ រូបរាងថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ២ មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Kona ស៊េរីឆ្នាំ ២០២៤ មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើស SE, SEL និង N Line ជាមួយតម្លៃលក់ចាប់ពី ២៥ ៤៣៥ ដុល្លារ ដល់ ៣២ ៩៨៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Hyundai Kona ២០២៤ មកជាមួយការរចនាថ្មីដែល Hyundai អះអាងថា ដែលជួយទៅដល់ប្រព័ន្ធ aerodynamic បានយ៉ាងល្អ ជាមួយប្រវែងតួខ្លួនសរុប ៤ ៣៥៥ ម.ម ទទឹង ១ ៨២៥ ម.ម កំពស់ ១ ៥៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៦០ ម.ម ។ ចំពោះនៅផ្នែកខាងមុខ មានប៉ាណាបិទជិតដូចទៅនឹងរថយន្តប្រើអគ្គិសនីសុទ្ធ និងអំពូលបំភ្លឺពេលថ្ងៃលាតសន្ទឹងពេញផ្នែកខាងមុខ ភ្ជាប់ទាំងសងខាង ខណៈម៉ូដែល N Line កាងមុខត្រូវបានរចនាជាមួយសំណាញ់ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយត្រូវបានរចនាថ្មីស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានយកការឌីស្សាញចេញពីរថយន្ត Ioniq 5 ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ គាំទ្រដោយប្រព័ន្ធ OTA update ប្រអប់លេខត្រូវបានដាក់នៅជាប់ដៃចង្កូត ព្រមទាំងឧកបរណ៍បំពងសំឡេងម៉ាកដ៏ប្រណិត Bose និងកាំម៉េរា ៣៦០ ដឺក្រេផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួួលបានជម្រើសចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo អាចផលិតកម្លាំងបាន ១៩៥ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ៨ វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៨០ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម