Hyundai Kona N បង្ហាញខ្លួនផ្លូវការ កម្លាំងជិត ៣០០សេះ

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Kona N ថ្មីរបស់ខ្លួនជាផ្លូវការ ដើម្បីចូលរួមជាមួយនឹងម៉ូដែល i20 N, i 30 N និង Veloster N។

រថយន្ត Hyundai Kona N បង្ហាញខ្លួន ថ្មីនឹងបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំងដល់ ២៨៦សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ dual clutch អាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៥វិនាទី នៅពេលប្រើមុខងារ Launch Control និងមានល្បឿនអតិបរមាដល់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Kona N មានបំពាក់មុខងារពិសេសចំនួន ៣ គឺ N Grin Shift, N Power Shift និង N Track Sense Shift។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់យ៉ាន់ ១៩អ៊ីញ ប្រភេទ Forged ព្រមទាំងប្រព័ន្ធហ្វ្រាំង ប្រភេទ high-performance, មុខងារ electronic limited slip differential, គ្រោងឆ្អឹងត្រូវបានពង្រឹងឲ្យរឹងមាំជាងមុន ក៏ដូចជាមុខងារបើកបរ Eco, Normal, Sport, N និង Custom ផងដែរ។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត SUV ខ្នាតតូចនេះមានបំពាក់មុខងារដូចជា Forward Collision-Avoidance Assist, Lane Keeping Assist, Lane Following Assist, Smart Cruise Control, Blind-Spot Collision-Avoidance Assist, High Beam Assist, Rear Cross-Traffic Collision-Avoidance Alert និង Safe Exit Warning ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម