ក្រុមហ៊ុន Hyundai Motor America បានធ្វើការប្រកាសអំពីតួរលេខផ្លូវការនៃរថយន្ត loniq 5 ២០២២ ដែលបានចេញដោយស្ថាប័ន EPA ដែលអាចបើកបរបានចម្ងាយរហូតដល់ ៤៨៨ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង។
ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់សម្រប់ត្រកូល loniq 5s ប្រភេទប៉ុងមួយ ដែលមានអាគុយទំហំ ៧៧.៤ គីឡូវ៉ាត់ម៉ោង ខណៈម៉ូដែលទាំងនេះមានកម្លាំង ២២៥ សេះ និង កម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ។
រីឯប្រភេទប៉ុងពីរ មានកម្លាំង ៣២០សេះ និងកម្លាំងរមួល ៦០៤ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤១២ គីឡូម៉ែត្រ។
នៅពេលដែលថ្មសាកបាន១០% នោះឆ្នាំងសាក 240V Level2 អាចបញ្ចូលថ្មពេញក្នុងរយៈពេល ៦ ម៉ោង ៤៣នាទី។ លើសពីនេះ ដោយសារបច្ចេកវិទ្យាសាកថ្មលឿនទំនើបរបស់រថយន្ត ៣៥០ គីឡូវ៉ាត់ អាចសាកថ្មពី ១០ ដល់ ៨០% ប្រើរយៈពេលត្រឹមតែ ១៨នាទីប៉ុណ្ណោះ ខណៈដែលសាកថ្ម៥នាទីក៏អាចបើកបានចម្ងាយ ១០៩គីឡូម៉ែត្រដែល។
Hyundai បានបង្ហាញថា Loniq 5 នឹងផ្តល់ជូនក្នុងជម្រើស SE, SEL និង Limited ខណៈម៉ូដែល Entry-level មានកៅអីខាងមុខមានមុខងារកម្លៅ និងអេក្រង់ ទំហំ ១២,៣ អ៊ីញ ខណៈ Mid-level SEL បានបន្ថែមកៅអីពូកស្បែក, ភ្លើងលំអខាងក្នុង, បច្ចេកវិទ្យាសោរឌីជីថល និង Highway Driving Assist និងម៉ូដែលខ្ពស់បំផុត Limited ភ្ជាប់មកជាមួយដំបូលបើក និងប្រព័ន្ធជំនួយអ្នកបើកបរជាដើម។
ខណៈតម្លៃនៅមិនទាន់បានបញ្ជាក់ ក្រុមហ៊ុន Hyundai កំពុងកំណត់ការលក់ក្នុងទីផ្សារ ដោយរថយន្តអគ្គិសនីសុទ្ធនេះផ្តល់ជូនតែរដ្ឋមួយចំនួនដូចជា Arizona, California, Colorado, Connecticut, Florida, Illinois, Maine, Maryland, Massachusetts, New Jersey, New York, Oregon, Pennsylvania, Rhode Island, Texas, Vermont, Virginia, and Washington៕