[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai MUFASA IX35 ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ១៧ ១៣៨ ដុល្លារឡើងទៅ នៅទីផ្សារប្រទេសចិន ។
Hyundai MUFASA IX35 ផលិតឡើងនៅលើគ្រោងឆ្អឹង i-GMP platform ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ១៩៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ។
សម្រាប់រូបរាងនៅផ្នែកខាងក្រៅមានបំពាក់មកជាមួយប៉ាណាមុខពណ៌ខ្មៅទំហំធំ អបសងខាងដោយចង្កៀងមុខប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED រចនាជារង្វង់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី។
ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ចាប់មកជាមួយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៉ីញ រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការណ៍ intelligent network connection system 4.0 ក៏ដូចជាអេក្រង់កំសាន្តសម្រាប់អ្នកដំណើរខាងក្រោយ, កន្លែងកសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេង ៦ ចំនុច ជាដើម ៕