Hyundai Palisade ឆ្នាំ២០២៣ ចេញផ្លូវការ ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង

[បរទេស] ក្រុមហ៊ុន Hyundai បានធ្វើការបង្ហាញចេញនូវរថយន្ត SUV របស់ខ្លួន Hyundai Palisade សេរ៊ីឆ្នាំ២០២៣ ជាមួយការអភិវឌ្ឍន៍ថ្មីទាំងស្រុងទៅលើរូបរាងផ្នែកខាងក្រៅ និងបន្ថែមជាមួយការអាប់ដេតទៅលើផ្នែកខាងក្នុង និងប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ដូចដែរបានឃើញជាក់ស្តែងផ្នែកខាងក្រៅត្រូវបានឌីស្សាញថ្មី ដែលផ្តល់នូវអនុភាព និងស្វាហាប់ជាងមុនជាមួយប៉ាណាមួយផ្ទាំងធំអូសសណ្ធឹងរហូតដល់កាងផ្នែកខាងក្រោម រួមបន្ថែមជាមួយចង្កៀង LED សងខាងឌីស្សាញថ្មីដាច់ពីគ្នារវាងអំពូលបំភ្លឺ និងអំពូលបំភ្លឺពេលថ្ងៃ ហើយនឹងថាសកង់ទំហំ ២០អ៊ីញផងដែរ។ ចំនែកផ្នែកខាងក្រោយស្ទើរតែដូចម៉ូឌែលកន្លងទៅ លើកលែងតែកាងការពារដែលបានទម្លាក់កម្ពស់អោយស្ថិតនៅទីតាំងទាបជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងនៃរថយន្ត អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅលើម៉ូឌែលឆ្នាំ ២០២៣នេះ បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំធំរហូតដល់ ១២អ៊ីញ កម្រិត 720p, រន្ធម៉ាស៊ីនត្រជាក់ HVAC ឌីស្សាញស្លីមជាងមុន, កុងទ័របង្ហាញព័ត៌មានថ្មី, កន្លែងសាកថ្មឥតខ្សែថាមពល ១៥វ៉ាត់, រន្ធ USB-C, កោអីជួរទី៣ ភ្ជាប់ដោយមុខងារកម្តៅ និង Digital Key2 ដែលអ្នកប្រើប្រាស់នូវ iPhone, Apple Watch និង Samsung Galaxy ក្នុងការដោះសោ និងបញ្ឆេះម៉ាស៊ីនរថយន្ត។

ចំណែកឯប្រព័ន្ធសុវត្ថិភាពនៃរថយន្ត រថយន្តនេះទទួលបានបន្ថែមនូវមុខងារដូចជា Enhanced Forward Collision Avoidance, Highway Driving Assist, Remote Smart Parking Assis, Automictic Collision Notification សម្រាប់កម្មវិធី Bluelink Connected Car Service និងពោងសុវត្ថិភាពរហូតដល់ ៩ចំណុចផងដែរ។

រថយន្ត​ Hyundai Palisade ឆ្នាំ២០២៣ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង(V6) អាចផលិតកម្លាំងបាន ២៩១សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងជម្រើសនៃការបើកបរប្រភេទ 2WD និង HTRAC 4WD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម