[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Palisade ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV នៅក្នុងទីផ្សារប្រទេសថៃនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
Hyundai Palisade ស៊េរីឆ្នាំ ២០២៥ អាចនឹងដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៩៥ ម.ម ទទឹង ១ ៩៧៥ ម.ម កំពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ ការរចនាខាងក្រៅត្រូវបានបំពាក់ដោយប៉ាណាមុខមួយផ្ទាំង ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងជាប្រភេទកៅអី ៣ជួរ ផ្តល់នៅជម្រើស ៧កៅអី និង ៨កៅអី រួមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕