Hyundai Santa Fe ស៊េរីឆ្នាំ ២០២៤ លេចវត្តមាន​នៅទីផ្សារប្រទេសហ្វីលីពីន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor ប្រចាំនៅទីផ្សារប្រទេសហ្វីលីពីន បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Santa Fe ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV គ្រោងនឹងដាក់ចេញលក់ជាផ្លូវការនៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំនេះ ។

សម្រាប់រថយន្តនេះ មានប្រវែងតួខ្លូនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១៥ ម.ម មានការរចនានៅផ្នែកខាងក្រៅបែបប្រអប់ជ្រុង បានប្រើប្រាស់ចង្កៀង​មុខ-ក្រោយ​រាង​អក្សរ H-shape ប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២១ អ៉ីញ និងដំបូល roof-rack ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវញ Santa Fe ជំនាន់ថ្មីមានទំហំធំទូលាយជាងរថយន្តជំនាន់មុននឹងត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ព្រមទាំងអេក្រង់ទំហំ ៦,៦ អ៉ីញ សម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ កញ្ចក់មើលខាងក្រោយឌីជីថលផងដែរ ។

គួរឲ្យដឹងថា បើយោងតាមគេហទំព័រ Top Gear Philippines បានឲ្យដឹងថា រថយន្ត Hyundai Santa Fe ជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថានឹងមាន ២ម៉ូដែល រួមទាំងម៉ូដែល Hybrid ផងដែរ ខណៈ​តម្លៃ​លក់​ជា​ផ្លូវ​ការ​គេនៅមិនទាន់ដឹងនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម