Hyundai Santa Fe ជំនាន់ថ្មី ទទួលបានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងចាប់តាំងពីឆ្នាំ ២០១៨

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរូបភាពរបស់រថយន្ត Hyundai Santa Fe ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ទទួលបានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងចាប់តាំងពីឆ្នាំ ២០១៨ គ្រោងនឹងធ្វើការបង្ហាញជាផ្លូវការនៅក្នុងខែសីហា ឆ្នាំ ២០២៣ ។

សម្រាប់រថយន្ត Hyundai Santa Fe ស៊េរីឆ្នាំ ២០២៤ គឺស្តិតនៅក្នុងជំនាន់ទី៥ ដែលទទួលបានការរចនានៅផ្នែកខាងក្រៅមានការចនាបែបជ្រុងៗ ហាប់ណែន និងរឹងមាំជាងមុន ដោយមានរាងជាជ្រុងៗ ចង្កៀង​មុខ-ក្រោយ​រាង​អក្សរ H ប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២១ អ៉ីញ និងដំបូល roof-rack ដែលផ្តល់ឲ្យរថយន្តនេះកាន់តែមានភាពទាក់ទាញខ្លាំងជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ផ្តោតលើប្រណិតភាព និងផាសុកភាពសម្រាប់អ្នកបើកបរ ក៏ដូចជាអ្នកដំណើរ និងជាកាប៉ីន ៣ ជួរ សម្រាប់ កៅអី ៧ ដោយនៅលើតាប្លូមានអេក្រង់ភ្លោះរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញ ដំបូលកញ្ចក់ផ្តល់នៅភាពស្រឡះ និងកន្លែងសាកថ្មឥតខ្សែជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៧ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ។ ខណះ ម៉ាស៊ីនកូនកាត់ hybrid នឹងមានសម្រាប់ទីផ្សារអាមេរិកខាងជើង ។ លើសពីនេះ សម្រាប់នៅតំប់អឹរ៉ុប រថយន្តនេះ រំពឹងថា ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid រួមគ្នាជាមួយសាំងចំណុះ ១,៦ លីត្រ មានកម្លាំង ២២៦ សេះ និងម៉ាស៊ីន plug-in hybrid មានកម្លាំង ២៦១ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម