រថយន្ត Hyundai Santa Fe បានវ៉ាដាច់គូប្រជែងចំនួន ១៤ ផ្សេងទៀត ហើយបានជាប់ជារថយន្តល្អបំផុតប្រចាំឆ្នាំ (Car of the Year) នៅក្នុង VnExpress Car Awards 2021។
រថយន្ត SUV ខ្នាតកណ្តាលនៃម៉ាកយីហោកូរ៉េខាងត្បូងខាងលើ ក៏បានឈ្នះពានរង្វាន់ “រថយន្តល្អបំផុត” នៅក្នុងប្រភេទ SUV-Crossover សម្រាប់ផ្នែក D និង E ជាមួយនឹងពិន្ទុ ៨១,៥៨ លើ ១០០។ នេះបើយោងតាមអ្នករៀបចំបានប្រកាសនៅក្នុងព្រឹត្តិការណ៍ប្រគល់រង្វាន់។
ដោយឡែក រថយន្ត VinFast Lux A2.0 បានដណ្តើមតំណែងជា “រថយន្តល្អបំផុត” ក្នុងផ្នែករថយន្ត D-E ខណៈរថយន្ត VinFast Fadil ជា “រថយន្តប្រចាំឆ្នាំ” ក្នុងផ្នែក A។
ចំណែកឯផ្នែករថយន្ត SUV ប្រណីតខ្នាតតូច បានទៅលើ BMW Series 3 និង Porsche Macan គឺជាអ្នកឈ្នះ។ Mazda3 បានវ៉ាដាច់គូប្រជែងជាច្រើន ហើយក្លាយជា “រថយន្តប្រចាំឆ្នាំ” នៅក្នុងផ្នែក C៕