Hyundai Santa Fe បន្ថែមជម្រើសម៉ាស៊ីន Hybrid និង Plug-In Hybrid ថ្មី កាន់តែសន្សំសំចៃ

កាលពីពេលថ្មីៗនេះ Hyundai បានបញ្ចេញរថយន្ត Santa Fe ហើយឥឡូវក្រុមហ៊ុនកូរ៉េនេះបានបន្ថែមជម្រើសម៉ាស៊ីន Hybrid និង Plug-in Hybrid ថែមទៀតផង។

Hyundai Santa Fe Hybrid បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ Turbo ជាមួយម៉ូទ័រអគ្គិសនីមួយ និងអាគុយ Hybrid មួយ មានកម្លាំងសរុប ២២៧សេះ។ ចំណែកឯប្រភេទប្រើម៉ាស៊ីន Plug-In Hybrid វិញ នឹងចេញលក់នៅឆ្នាំក្រោយ ដោយបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ Turbo ជាមួយអាគុយអគ្គិសនីមួយ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២៦១សេះ ហើយប្រើប៉ុងពីរ AWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Santa Fe ឥឡូវនេះមានបំពាក់មុខងារជំនួយការបើកបរជាច្រើន ដោយក្នុងនោះរួមមានទាំង Forward Collision-Avoidance Assist, Blind-Spot Collision Warning, Blind-Spot Collision-Avoidance Assist, Safe Exit Assist, Blind-Spot View Monitor, Lane Following Assist និង Rear Cross-Traffic Collision-Avoidance Assist ផងដែរ។

មិនតែប៉ុណ្ណោះ វាក៏ផ្តល់ Option មុខងារ Remote Smart Parking Assist ឬ Smaht Pahk ដែលអនុញ្ញាតឲ្យអ្នកបើកបរប្រើសោរ ដើម្បីបញ្ជារថយន្តទៅមុខ ឬថយក្រោយបានទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម