[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសវៀតណាមបានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្ត Hyundai Sante Fe ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៤៣ ៤៧២ ដុល្លារ ដល់ ៥៥ ៥១០ ដុល្លារ ។
Hyundai Sante Fe នៅប្រទេសវៀតណាម ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៤៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
- ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៨១ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
សម្រាប់រថយន្តនេះ មានប្រវែងតួខ្លូនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១៥ ម.ម មានការរចនានៅផ្នែកខាងក្រៅបែបប្រអប់ជ្រុង បានប្រើប្រាស់ចង្កៀងមុខ-ក្រោយរាងអក្សរ H-shape ប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២១ អ៉ីញ និងដំបូល roof-rack ជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវញ Santa Fe ជំនាន់ថ្មីមានទំហំធំទូលាយជាងរថយន្តជំនាន់មុននឹងត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ព្រមទាំងអេក្រង់ទំហំ ៦,៦ អ៉ីញ សម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ កញ្ចក់មើលខាងក្រោយឌីជីថលផងដែរ ៕