Hyundai បានប្រកាសតម្លៃជាផ្លូវការនៃរថយន្ត Sedan ដ៏ល្បីឈ្មោះរបស់ខ្លួន គឺ Sonata ស៊េរីឆ្នាំ២០២០ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
រថយន្ត Hyundai Sonata ថ្មីមានតម្លៃចាប់ពី ២៣ ៤០០ដុល្លារ ដោយថ្លែជាងស៊េរីមុន ៧៥០ដុល្លារ។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ មានកម្លាំង ១៩១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ, ហ្វ្រាំងអេឡិចត្រូនិច, ចង្កៀងមុខ LED Hidden Lighting Lamps, អំពូល LED DRLនិងចង្កៀងក្រោយ LED។
ប្រព័ន្ធជំនួយការបើកបរ SmartSense ត្រូវបានបំពាក់មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Forward Collision-Avoidance Assist, Lane Keeping Assist, Lane Follow Assist, Driver Attention Warning, Automatic High-Beam Assist និង Smart Cruise Control with Stop & Go ជាដើម។
ក្រៅពីម៉ាស៊ីនចំណុះ ២,៥លីត្រ រថយន្ត Hyundai Sonata ក៏មានជម្រើសម៉ាស៊ីន ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ។ សូមបញ្ជាក់ថា រថយន្ត Hyundai Sonata ប្រើម៉ាស៊ីន Hybrid ក៏នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០១៩ នេះដែរ៕