Hyundai Sonata ឆ្នាំ ២០២៥ ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៤-៥លីត្រ ឯតម្លៃទាបជាងឆ្នាំមុនជិត ១ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Sonata ស៊េរីឆ្នាំ​ ២០២៥ ជាមួយតម្លៃលក់ទាបឆ្នាំមុន ៨៥០ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ២៦ ៦៥០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Hyundai Sonata ដំណើរការដោយម៉ាស៊ីនចំនួន ៣ជម្រើសរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩១ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៩០ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។
  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៩១ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ បំពាក់អាគុយទំហំ ១,៦២ គីឡូវ៉ាត់ម៉ោង និងមានកម្រិតស៊ីប្រេងខ្ទង់ ៤-៥ លីត្រ/១០០គីឡូម៉ែត្រ ។

Hyundai Sonata ស៊េរីឆ្នាំ​ ២០២៥ ត្រូវបំពាក់ជាស្តង់ដាររួមមាន ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រទំហម ១៦អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ប្រភេទភ្លោះទំហំ ១២,៣ អ៉ីញ រួមទាំងឧបករណ៍បំពងសំឡេង ៦ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម