Hyundai Sonata N Line ឆ្នាំ២០២១ ចេញលក់នៅអូស្ត្រាលី តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

រយៈពេលប៉ុន្មានខែបន្ទាប់ពីប្រកាសចេញជាផ្លូវការ ឥឡូវនេះក្រុមហ៊ុន Hyundai ក៏បានចេញលក់រថយន្ត Sonata N Line ស៊េរីឆ្នាំ២០២១ របស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី។

រថយន្ត Hyundai Sonata N Line ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីន Smartstream ចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៨៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch និងប៉ុងមួយវិលកង់មុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនខុសពីរថយន្ត Hyundai ម៉ូដែលផ្សេងទៀតឡើយ Sonata N Line ទទួលបានការកែកុនលើប្រព័ន្ធបូម ដើម្បីឲ្យស័ក្កសមជាមួយនឹងស្ថានភាពផ្លូវនៅទីនោះ ហើយវាក៏អនុញ្ញាតឲ្យអ្នកបើកបរជ្រើសរើស Drive Mode ចំនួន ៤ គឺ Normal, Sport, Sport+ និង Custom។

បើនិយាយពីមុខងារសុវត្ថិភាព Sonata N Line មានដូចជា Blind-Spot Collision-Avoidance Assist, High Beam Assist, Rear Cross-Traffic Collision-Avoidance Assist, Driver Attention Warning, Lane Keeping Assist, Lane Following Assist, Safe Exit Assist, Forward Collision-Avoidance Assist, Forward Collision-Avoidance Assist-Junction Turning, Smart Cruise Control with Stop & Go, Blind Spot View Monitor និង Surround View Monitor។

រថយន្តប្រភេទ Sedan របស់កូរ៉េនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤០ ០៤០ដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម